(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនានេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យ និងព្យាបាលកុមារនៅក្នុងពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។
ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។
សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay