(ភ្នំពេញ)៖ លោក អ៊ុំ ញ៉ាញ់ អតីតសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ សម្រាប់នីតិកាលទី២ ទី៣ និងទី៤ និងជាទីប្រឹក្សាជាខ្ពស់រដ្ឋសភាជាតិ មានឋានៈស្មើរដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៣៤ នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។
សពលោក អ៊ុំ ញ៉ាញ់ ដំកល់នៅគេហដ្ឋាន ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយ៖
* រៀបចំពិធីបុណ្យសពប្រារព្ធចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥
* រៀបចំហែរចេញទៅបូជានៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧៖១៨ព្រឹក។
សូមគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមក្នុងពិធីបុណ្យសពដូចបានគោរព ជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ៕