(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»។ ពិធីនេះធ្វើឡើងក្រោម វត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារព្រមទាំង មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក សុខ សាន្តតរ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាង សកម្ម ក្នុងការអនុវត្តអនាម័យបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវ នៅទីប្រជុំជន ជាពិសេសគឺមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលរៀបចំទិវាបរិស្ថានជាតិដ៏មានសារៈសំខាន់បានប្រព្រឹត្តិទៅយ៉ាងរលូន និងមានភាពអធឹកអធមនេះ។
លោកអភិបាលរងខេត្តព្រះវិហារបានថ្លែងថា៖ «យើងទាំងអស់គ្នាបានដឹងមកហើយថា បច្ចុប្បន្ននេះ ការបំពុលដោយប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមជាសកល ដែលគំរាមកំហែងដល់ សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។ យើងសង្កេតឃើញថា សំណល់ប្លាស្ទិកមាននៅគ្រប់ទីកន្លែង ចាប់ពីទីក្រុងរហូត ដល់តំបន់ជនបទ តាមដងផ្លូវ តាមប្រភពទឹកបង្ហូរចូលទៅក្នុងទន្លេ បឹងបួ និងសមុទ្រ ហើយសំណល់ប្លាស្ទិកទាំងអស់នេះ ចំណាយពេលរាប់រយឆ្នាំដើម្បីរលួយ ហើយក្នុងអំឡុងពេលនោះ វាក្លាយជាមីក្រូប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់យើង តាមរយៈចំណីអាហារ និងទឹកដែលយើងទទួលទានជារៀងរាល់ថ្ងៃ»។
លោកបានបញ្ជាក់ថា ខេត្តព្រះវិហារ ក៏កំពុងប្រឈមនឹងបញ្ហានេះផងដែរ ដោយការប្រើប្រាស់ថង់ប្លាស្ទិក ការវេចខ្ចប់ប្លាស្ទិកបោះចោលពាសវាលពាសកាលកំពុងតែកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យបរិស្ថានក្នុងខេត្តរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាមួយនឹងបញ្ហានេះយើងមិនអាចបន្តបណ្តោយឱ្យបញ្ហានេះ រីករាលដាលតទៅទៀតបានឡើយ។ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការ ចូលរួមពីយើងទាំងអស់គ្នា។
លោក សុខ សាន្តតរ៉ា បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាវៃ និងប៉ុនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាលើការលើកកម្ពស់ និងគាំពារវិស័យបរិស្ថាន ជាពិសេសគឺវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្ត លោក សយ សាន្តតារ៉ា បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគម វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមគាំពារ និងលើកកម្ពស់លើវិស័យបរិស្ថានដូចខាងក្រោម៖
*ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់ សម្ភារវេចខ្ចប់ជំនួសវិញដូចជា ស្លឹកសេក ថង់ក្រណាត់ កន្ត្រក ឬប្រអប់ម្ហូបដែលអាចប្រើឡើងវិញ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
*ចូលរួមគាំទ្រគំនិតផ្តួចផ្តើម និងសកម្មភាពនានាដែលពាក់ព័ន្ធ និងការកាត់បន្ថយការប្លាស្ទិក និងការសម្អាតបរិស្ថាន
*ចូលរួម ផ្សព្វផ្សាយ និងអប់រំកូនចៅអំពីសារៈ សំខាន់នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*ចូលរួមផ្សព្វផ្សាយ និងអប់រំកូនចៅអំពីសារៈសំខាន់នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*បន្តផ្សព្វផ្សាយ និងចូលរួមយន្តការសម្អាតបរិស្ថានតាមដងផ្លូវ ជៀសវាងការដុតសំរាមប្លាស្ទិកដែលនាំមានផ្សែងពុលប៉ះពាល់ ដល់បរស្ថានរស់នៅ និងចូលរួមដាំកូនឈើ ដើម្បីជំរុញភាព បៃតងតាមអង្គភាពតាមផ្ទះ
*ជាឧទាហរណ៍៖ នៅរម្មណីដ្ឋានទំនប់៩៥ ក្រោមការគិតគូពីលោកអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាន ខិតខំកែលម្អទៅជារម្មណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលនេះសម្រាប់ភ្ញៀវទេសចរ ហើយត្រូវបន្តចូលរួមក្នុងការថែរក្សាសម្អាត់ អនាម័យបរិស្ថានទាំងអស់គ្នា ត្រូវបន្តចូលរួមក្នុងការថែរក្សាសម្អាត អនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីរក្សាបាននូវភាពស្រស់ស្អាតជាប់ជានិច្ច និងជំរុញឱ្យភ្ញៀវទេសចរមកកម្សាន្តកាន់តែកើនឡើងតែមទៀត
*រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរបរិស្ថាន បន្តផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងចូលរួមរៀបចំទិវាបរិស្ថានជាតិ ទិវាងនាម័យបរិស្ថាន និងយន្តការផ្សេងៗទៀត នៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមមុខងារដែលក្រសួងបរិស្ថានបានប្រតិភូកមកមមកឱ្យ
*អង្គការ ដៃគូរអភិវឌ្ឍន៍ក៏មានចំណែកសំខាន់ចូលរួមសហការគាំទ្រក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំចំនួន៣សំខាន់ៗគឺ៖ «ភាពស្អាត ភាពបៃតង និងចីរភាព»។
ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញសាធារណជនចូលរួមធ្វើអនាម័យបរិស្ថាន តាមលំនៅឋាន និងទីសាធារណដើម្បីចូលរួមការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។លោកថា បញ្ហាប្លាស្ទិកគឺជាប្រធានបទដ៏ធំសម្រាប់ពិភពលោកជារួម និងដោយឡែកសម្រាប់កម្ពុជា គឺជាប្រធានក្តៅផងដែរ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិកបានកើឡើងជាគំហុ ជាក់ស្តែងនៅរាជធានីភ្នំពេញ ត្រូវបានគេរកឃើញថាមានថង់ប្លាស្ទិកចំនួន១០លានថង់ ត្រូវបានប្រេីប្រាស់រៀងរាល់ថ្ងៃ ខណៈពេលដែលប្រជាជនកម្ពុជារស់នៅតាមទៅក្រុងនានាក្នុង១នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមានជា២០០០ថង់ក្នុង១ឆ្នាំ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
អនុលោមតាមយុទ្ធសាស្រ្តចក្រក្រសួងបរិស្ថានឆ្នាំ ២០២៣-២០២៨ ត្រង់មុំ ភាពស្អាត មន្ទីរបរិស្ថានខេត្តព្រះវិហារបានរួមចំណែកដូចខាងក្រោម៖
*អនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន សហគមន៍មូលដ្ឋានឃុំ-សង្កាត់ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន១០០% លើផែនការអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងរដ្ឋបាលក្រុង-ស្រុកទាំង០៨ បាន១០០%
*យុទ្ធនាការ «ផ្លូវជាតិស្អាតសំណល់ប្លាស្ទិក» និងយុទ្ធនាការមកដល់ពេលនេះសម្រេចបាន ១០០%៕