(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំចាត់តាំងអនុវត្តទិវាបរិស្ថាន និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution™»។
រាជរដ្ឋាភិបាលកម្ពុជា អនុលោមតាមអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ បានកំណត់យក ថ្ងៃទី៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។
ការប្រារព្ធទិវានេះ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកកម្ពស់ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវដោយធ្វើការវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែល អាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖