(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក ឌួង អេលីត នាយកពិធីការ និងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់អតីតតារាចម្រៀងជេីងចាស់ លោក វ័រ សារុន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៧ឆ្នាំដោយរោគាពាធ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោក ឌួង អេលីត នាយកពិធីការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាព របស់ លោក វ័រ សារុន និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕