(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្ដេចទុរេន បានលើកឡើងពីចំណុចសំខាន់ ៣យ៉ាង ដែលម្ចាស់ទុរេនគួរត្រៀមខ្លួន សម្រាប់ការនាំចេញទុរេនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
ម្ចាស់សហគមន៍ចម្ការស្ដេចទុរេន បានបញ្ជាក់ថាចំណុចដែលលោកយល់ថាសំខាន់មាន ៣ដូចជាការពង្រឹងគុណភាព, ការពង្រឹងសុវត្ថិភាព និងការពង្រឹងថ្លៃដើម។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកលក់ទុរេនគួររក្សានូវក្រមសីលធម៌ ជាពិសេសត្រូវតែគិតគូរពីគុណភាព សុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទទួលទាន៕