(ភ្នំពេញ)៖ សមាជព្រឹទ្ធសភា និងរដ្ឋសភា នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីសម្រេចស្តីពី ប្រព័ន្ធកសិកម្ម របស់រាជរដ្ឋាភិបាល ដោយសំឡេង ១៧៧ លើ ១៧៧សំឡេង។

សមាជជាប្រវត្តិសាស្រ្តនេះធ្វើឡើងក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ៕