(ភ្នំពេញ)៖ ពិតជាអ្នកនយោបាយជើងចាស់មែន! ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើរបៀបវារៈកសិកម្មនាព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សុក ហាច សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា មតិរបស់លោកលើវិស័យកសិកម្មអាចនឹងល្វីងដូចស្រាក្រហម។
សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានតបថា កុំឱ្យល្វីងដូចស្រាកហម សូមឱ្យល្វីងដូចម្រះត្រួយស្តៅ ទើបខ្មែរអាចហូបបាន?
តើសម្តេចតេជោ ហ៊ុន សែន ចង់សម្តៅន័យបែបណាដែរ? សូមសាកល្បងទាយន័យដែលសម្តេចចង់សម្តៅដល់, សម្តេចតេជោ ហ៊ុន សែន ប្រហែលជាចង់សម្តៅថា ស្រាក្រហមផលិតដោយបរទេស បើល្វីងដូចស្រាហម គឺល្វីងបែបបរទេស ដែលមិនល្អសម្រាប់សង្គមខ្មែរទេ។ យកបរទេសមកបង្កើតជាភាពល្វីង នឹងនាំបញ្ហាដល់សង្គមខ្មែរ។
ល្វីងបែបម្រេះ ត្រួយស្តៅ ដែលរុក្ខជាតិរបស់ខ្មែរ គឺល្វីងយ៉ាងណា ក៏ល្វីងក្នុងចង្កោមខ្មែរដែរ។ ល្វីងក្នុងចង្កោមខ្មែរ ល្វីងយ៉ាងណា ក៏មិនមានបញ្ហាដល់ប្រទេសជាតិដែរ។ ចុះបងប្អូនយល់យ៉ាងណាដែរ?៕