(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យTYDA ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ មកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ថ្លៃអាហារហូបចុក ធ្វើដំណើរ ព្រមទាំងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមជម្រាបថា គ្រួសារកងទ័ពខាងលើនេះ មានជំងឺដុំសាច់ពកកទំហំធំ ដែលកើតរយៈពេល១២ឆ្នាំមកហើយ ដែលពេលត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ៕