(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា សុង ធីតា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និង លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»។
ក្នុងពិធីដ៏សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម «ខ») លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគម CATA លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម PATA កម្ពុជា លោក លោកស្រី ក្មួយៗ កូនៗ និងចៅៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមហាគ្រួសារវិស័យទេសចរណ៍ ប្រមាណ ៥១២នាក់។
ក្នុងពិធីមានរៀបចំនូវស្តង់កម្សាន្ត និងស្តង់អាហារសម្រន់ជាច្រើនរួមមាន ស្តង់លេងកម្សាន្ត ដើម្បីយករង្វាន់ គូសគំនូរជុំគ្នា ទីធ្លាលេង Playground ជាពិសេស មាតាបិតា និងបុត្រធីតា អាចថតរូបនៅស្តង់ថតរូប និងពិសាអាហារសម្រន់ (នំខ្មែរ ការ៉េម Cupcak) ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយគួរជាទីចងចាំសម្រាប់កុមារផងដែរ៕