(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោក វុធ សែ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកក្រុមសេនាតេជោសន្តិភាព នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងទ័ពប្រចាំទិសព្រះវិហារ។
អំណោយដែលប្រគល់ជូន រួមមាន៖ អង្ករចំនួន៥តោន, មីជាតិចំនួន៣៥០កេស, ទឹកសុទ្ធវិតាល់៣៥០កេស, សាប៊ូចំនួន២២០០ដុំ និង ថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោក កែវ ផុង បានពាំនាំបណ្តាំសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងទ័ពដែលឈរជើងនៅសមរភូមិមុខ ការពារទឹកដី។ ជានិច្ចជាកាល ក្រុមសេនាតេជោសន្តិភាពតែងតែ ផ្សារភ្ជាប់សមរភូមិក្រោយជាមួយកងទ័ពសមរភូមិមុខ ដូចថ្ងៃនេះជាសក្ខីភាពស្រាប់៕