(ឧត្ដរមានជ័យ)៖ លោក​ អូន​ ហេមរិទ្ធ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោក កែវ​ រតនៈ​ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល​ និងតំណាងឲ្យថ្នាក់ដឹកនាំ និងនិយោជិតអគ្គិសនីកម្ពុជាទាំងអស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកស្បៀង និងសម្ភារៈមួយចំនួន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤២​ និងវរសេនាតូចលេខ ៧០២ នៅក្នុងខេត្ដឧត្ដរមានជ័យ។

អំណោយដែល កងពលតូចថ្មើរជើងលេខ៤២​ ទទួលបានរួមមាន៖ មី៣០០កេស, ត្រីខកំប៉ុង១០០កេស, ត្រីងៀត១០០គីឡូក្រាម, គោងៀត១០០គីឡូក្រាម, ភេសជ្ជៈប៉ូវកម្លាំង១០០កេស, វិទ្យុទាក់ទង៥០ឈុត, ថ្មពិល៣០០គ្រាប់, GPS ៥ឈុត, អាគុយ និងខ្សែភ្លើង៣០ឈុត, កែវឆ្លុះយប់២ឈុត និងកែវឆ្លុះថ្ងៃ៣ឈុត។

ដោយឡែក វរសេនាតូចលេខ ៧០២ ទទួលបានអំណោយរួមមាន៖ មី៥០កេស, ត្រីខកំប៉ុង២០កេស, ត្រីងៀត២០គីឡូក្រាម, គោងៀត២០គីឡូក្រាម, ភេសជ្ជៈប៉ូវកម្លាំង២០កេស, វិទ្យុទាក់ទង២០ឈុត, ថ្មពិល១០០គ្រាប់, GPS ១ឈុត។

បន្ថែមពីនេះ ក៏មានការចូលរួម ជួយឧបត្ថម្ភ ពីអគ្គិសនីសៀមរាប​ ជួយឧបត្ថម្ភ នំធុង ៥០ធុង​ មានតម្លៃ៨០០ដុល្លារ និងអគ្គិសនីបន្ទាយមានជ័យ​ ជួយឧបត្ថម្ភ​ ផ្អកជូរ និងសាច់ជ្រូកផាត់​ មានតម្លៃ​៦២៥ដុល្លារ ផងដែរ៕