(សៀមរាប)៖ អបអរសាទរសមាគមចុងភៅកម្ពុជា ខេត្តសៀមរាប ចំនួន ០៣ក្រុម ទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ លើវិញ្ញាសា Asian Gourmet Challenge ក្នុងកម្មវិធី Thailand Ultimate Chef Challenge 2025 ។ សម្រាបការប្រកួតនេះ គឺធ្វើការប្រកួតលើ ០៦ វិញ្ញាសា ផ្សេងៗគ្នាក្នុងចំណោមបេក្ខភាពប្រមាណ ៧០០ នាក់ មកពី ១៤ ប្រទេសជុំវិញពិភពលោក ។

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា (CCA) ខេត្តសៀមរាប បានដឹកនាំសមាជិកសាមាគមចំនួន ១៥ រូប ចូលរួមក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ធំប្រចាំឆ្នាំឈ្មោះ Thailand Ultimate Chef Challenge 2025 ហៅកាត់ថា TUCC នៅក្នុងទីក្រុងបាងកកប្រទេសថៃចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៥ ។

សមិទ្ធផលដ៏គួរឲ្យកោតស្ញប់ស្ញែង និងជាទីមោទកភាព សម្រាប់ប្រទេសកម្ពុជា លទ្ធផលសរុបជាផ្លូវការ ក្នុងការប្រកួត ចាប់ពីថ្ងៃទី 27 ដល់ថ្ងៃទី 31 ឧសភា ក្រុមចុងភៅកម្ពុជាទទួលបានមេដាយសរុបចំនួន 21 រួមមានមេដាយមាស ចំនួន ០៦ មេដាយប្រាក់ចំនួន ០៧ និងមេដាយសំរឹទ្ធិចំនួន ០៨ ក្នុងនោះ ៖
*នៅថ្ងៃទី 27 ឧសភា ចុងភៅ ឡេង វាសនា ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Curry
*ថ្ងៃទី 28 ឧសភា  ចុងភៅ ឈឿន ឈប់ ទទួលបានមេដាយមាស វិញ្ញា Asian Modern Freshwater Fish & Prawn
* ថ្ងៃទី 29 ឧសភា ៖
-ចុងភៅ ព្រហ្ម រដ្ឋា ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Rice and Noodle
-ចុងភៅ ឌុក ដា ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Modern Freshwater Fish & Prawn
-ចុងភៅ ម៉ម ម៉ាញ ទទួលបានមេដាយប្រាក់ វិញ្ញាសា Asian Curry
-ចុងភៅ ដន ឆុង ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Rice and Noodle

*ថ្ងៃទី 30 ឧសភា ចុងភៅ ដន ឆុង ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Cuisine Culinary
* ថ្ងៃទី 31 ឧសភា ៖
-ចុងភៅ អេន ជា ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Cuisine Culinary
-ចុងភៅ ឡេង វាសនា ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Cuisine Culinary
-ចុងភៅ ឌុក ដា ទទួលបានមេដាយមាស វិញ្ញាសា Asian Curry
-ចុងភៅ ចុង ភារុណ ទទួលបានមេដាយមាស វិញ្ញាសា Asian Curry
-ចុងភៅ ឈន ស៊ីដេត ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសា Asian Pasta
-និងវិញ្ញាសា Asian Gourmet Challenge (ក្រុម ៣នាក់) រួមមាន ៖
🥇ក្រុមចុងភៅ Restaurant Collection ទទួលបានមេដាយមាស និង ជាជ័យលាភី
🥈ក្រុមចុងភៅ Neary Khmer Restaurant ទទួលបានមេដាយប្រាក់
🥉ក្រុមចុងភៅ Nicor Resto ទទួលបានមេដាយប្រាក់ ៕