(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា បាននាំយកអំណោយគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដែលជាការរួមវិភាគទានរបស់ក្រុមការងារ និងសប្បុរសជន យកទៅឧបត្ថម្ភកងកម្លាំងដែលកំពុងប្រចាំការអនុវត្តការបែងចែក និងចូលទៅកាន់កាប់ទីតាំងដីដែលប្រជាពលរដ្ឋទទួលបានពីរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ លោក គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើ និងលើកទឹកចិត្តរដ្ឋបាលស្រុក និងកងកម្លាំងទាំងអស់ បន្តអនុវត្តការងារដ៏សំខាន់នេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងដេីម្បីអនុវត្តវិធានការដែលរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក៕