(ព្រះសីហនុ)៖ នារសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងចែកគោគួរបានសម្រាប់ថ្ងៃបុណ្យរ៉យ៉ាហាជី ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមពី លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំសមាជិក សមាជិកា សាខាខេត្តព្រះសីហនុ ។
គោគួរបានចំនួន៦០ក្បាល ត្រូវប្រកាសនិងចែកជូនសម្រាប់បុណ្យ រ៉យ៉ាហាជី នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។
គោដែលត្រូវចែកតាមវិហារមាន
១.ម៉ាស្ចិត អូរជ្រៅ ចំនួន៥ ក្បាល
២. ស៊ូរ៉ាវ អាន់នួត ចំនួន ៥ក្បាល
៣. ស៊ូរ៉ាវ ទួលងៀង ចំនួន ៣ក្បាល
៤. ស៊ូរ៉ាវ ស្រៈត្រី ចំនួន ២ក្បាល
៥. ម៉ាស្ចិត ស្រែក្នុង ចំនួន ៥ក្បាល
៦. ម៉ាស្ចិត បត់គគី ចំនួន ៤ក្បាល
៧.ម៉ាស្ចិត ទួលទទឹង ចំនួន ៣ក្បាល
៨.ម៉ាស្ចិត ចុងខ្សាច់ ចំនូន ៤ក្បាល
៩.ម៉ាស្ចិត អណ្តូងថ្ម ចំនូន ៣ក្បាល
១០.ម៉ាស្ចិត អូរត្រាវ ចំនួន ៦ក្បាល
១១.ម៉ាស្ចិត បន្ទាយប្រិយ៍ ចំនួន ៤ក្បាល
១២ សម្រាប់សាលារៀន ឌើរូលមូសតហ្វា និងតួនៗ ចំនួន ១៦ក្បាល និងប្រគល់ថវិការ ចំនួន$២០០០ ដល់គណៈកម្មការស៊ូរ៉ាវ អាន់នួតដើម្បីសាងសង់កែលម្អរបន្ថែម ។
លោកប្រធានបានសម្តែងនូវក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសាខាខេត្តព្រះសីហនុទាំងអស់ និងសូមជូនពរដល់ គណៈអធិបតី និង សប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកាទូទាំងប្រទេស សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។
ជាចុងក្រោយ លោកប្រធាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមជាមួយថ្នាក់ដឹកនាំសាខាខេត្តព្រះសីហនុ សូមបន្តការដឹកនាំ ប្រកបដោយស្មារតីសាមគ្គីភាព អោយកាន់តែរឹងមាំនិងរីកចំរើនតទៅមុខទៀត៕