(កំពង់ឆ្នាំង)៖ ការចុះផ្សព្វផ្សាយនិយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុង ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សិស្សានុសិស្សជាច្រើនផងដែរ។
លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យុទ្ធនាការចុះផ្សព្វផ្សាយ និយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានធ្វើឡើងនាពេលនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលកន្លងមកនេះក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមមូលដ្ឋាននានាក្នុងខេត្ត ដើម្បីបង្កើនការយល់ដឹងដល់ ប្រជាពលរដ្ឋ ក្នុងការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលតែងកើតឡើងជាញឹកញាប់ក្នុងសង្គម បង្ករផលប៉ះពាល់ដល់គ្រប់មូលដ្ឋានផងដែរ។
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ ក្រុមការងារព័ត៌មាន និងសាធារណមតិ បានរកឃើញមានព័ត៌មានដែលបានចុះផ្សាយពីខេត្តកំពង់ឆ្នាំង មានចំនួន១២៩៤ព័ត៌មាន ដែលជាប្រភេទព័ត៌មានទូទៅ ព័ត៌មានអភិវឌ្ឍន៍ ព័ត៌មានរសើប និងព័ត៌មានក្លែងក្លាយ ក្នុងចំណោមនេះបានរកឃើញព័ត៌មានរសើប និងក្លែងក្លាយមានចំនួន៤០ព័ត៌មានផងដែរ។
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យុទ្ធនាការចុះផ្សព្វផ្សាយ និយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានធ្វើឡើងនាពេលនេះពិតជាមានសារ សំខាន់បំផុត ជាសារមួយក្រើនរំលឹក និងពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ ពិសេសយុវជននូវរាល់ពេលប្រើបណ្តាញសង្គម ត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលអាច និងកើតឡើងនៅក្នុងសង្គមបច្ចេកវិទ្យាដែលកើតឡើ ងនូវព័ត៌មានក្លែងបន្លំព័ត៌មានបំភ្លៃព័ត៌មានភាន់ច្រឡំ។
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការចែកចាយព័ត៌មានក្លែងក្លាយគឺបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិការផលិតឬចែកចាយព័ត៌មានបែបបំពុលប៉ះពាល់ដល់ សិទ្ធិបុគ្គលនិងត្រូវទទួលខុសត្រូវចំ ពោះមុខច្បាប់។ សង្គមរីកចម្រើនគឺសង្គមគ្មានព័ត៌មានក្លែងក្លាយ។ យើងជាពលរដ្ឋឌីជីថលល្អត្រូវចេះប្រើប្រាស់ប ណ្តាញសង្គមដោយការទទួលខុសត្រូវ។
លោកអភិបាលរងខេត្ត បានសំណូមពរប្រជាពលរដ្ឋទាំអស់បង្កើនការយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានក្លែងក្លាយ និងចូលរួមចំណែកមិនផ្សព្វផ្សាយចែកចាយ និងចែករំលែកព័ត៌មានក្លែងក្លាយនោះទេ ក្នុងស្មារតីរួមចំណែកធ្វើឲ្យសង្គមជាតិមានស្ថេរភាព ក្រោមម្លប់សន្តិភាព៕