(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ដ្រីទេសចរណ៍ និងលោក នេត ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនៈស៊ីជម្រៅ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឲ្យបានកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត។

និយាយជារួម ព្រមទាំងយុទ្ធសាស្រ្តល្អៗ និងទាក់ទាញបន្ថែមជំរុញលើការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលាដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥។ និយាយដោយឡែក ដើម្បីទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដែលចូលរួមជួយកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជន ឲ្យទទួលបានចំណូលពេញមួយឆ្នាំ។

លោករដ្ឋមន្ដ្រីទាំងពីររូប បានចែករំលែកនូវទស្សនៈរួមគ្នាថា ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព និងរៀបគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងកា្លយ ដែលបំផ្លាញកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គមដែលល្អប្រសើរ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជន ជាពិសេសបំផ្លាញសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ទេសចរជាតិ និងអន្តរជាតិ៕