(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយអំពីការវាយតម្លៃ និងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ដែលមានការចូលរួមដោយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការវាយតម្លៃ និងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលនេះ មានគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាព ផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់ឱ្យមាន ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ៕