(ភ្នំពេញ)៖ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។

កម្មវិធីនេះ ត្រូវបានកំណត់ក្នុងគោលនយោបាយអាទិភាព៦ចំណុច ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ក្នុងគោលដៅប្រែក្លាយប្រទេសកម្ពុជា តាមផែនការដែលបានគ្រោងទុកទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។

រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ ដែល «កម្មវិធី TVET ១.៥» ត្រូវបានដាក់ឱ្យអនុវត្ត។ តើរហូតមកដល់ពេលនេះ TVET ១.៥ មានវឌ្ឍនភាពដូចម្តេចខ្លះ? ហើយថា តើក្រសួងការងារ មានយុទ្ធសាស្ត្រដូចម្តេច ដើម្បីជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ សម្រេចជោគជ័យតាមការគ្រោងទុក?

សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ជាមួយ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូចតទៅ៖