(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីជម្រាបជូនអំពីសមាសភាពរបស់គណៈកម្មាធិការប្រតិបត្តិ នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រាប់ឆ្នាំ២០២៥ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសកិច្ចសហការក្នុងវិស័យសុវត្ថិភាពចរាចរណ៍ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕