(រដ្ឋកាលីហ្វ័រនីញ៉ា)៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដូចជា៖ ក្រុមហ៊ុន Toyota Boshoku ក្រុមហ៊ុន Hyundai ក្រុមហ៊ុន LG និងក្រុមហ៊ុន ROKiT ក្រោមការសម្របសម្រួលរៀបចំ ដោយក្រុមហ៊ុន Plug and Play ដែលមានបណ្តាញទំនាក់ទំនងក្រុមហ៊ុនបច្ចេកវិទ្យានានា។

កិច្ចប្រជុំទាំងនេះ មានគោលបំណង (១) ទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា (២) សិក្សាអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងយានយន្ត, (៣) ស្វែងយល់អំពីយន្តការ នៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថល (Digital Startup), (៤) ស្វែងយល់អំពីបច្ចេកទេសក្នុងការរៀបចំ WIFI នៅទីសាធារណៈ និង (៥)​ ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH៕