(ព្រះសីហនុ)៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ។

ការចុះបង្ក្រាបនេះ អនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

គោលដៅទាំងពីរខាងលើ រួមមាន៖ គោលដៅទី១ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១៖៥០នាទី។

ប្រតិបត្តិការនេះ ជាលទ្ធផល៖ ចាប់ខ្លួនជនល្មើស ០៥នាក់ វៀតណាម០២នាក់ ចិន០២នាក់ ខ្មែរ០១នាក់ ៖
១៖ ឈ្មោះ តូ ជី ម៉ិញ (TO TRI MINH)ភេទប្រុស ជនជាតិវៀតណាម អាយុ ៣២ឆ្នាំ
២៖ ឈ្មោះ វៀ ធី គាវយៀង (NGUYEN THI KIEMDIEM) ភេទស្រី ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ។
៣៖ ឈ្មោះ WANG JIAN BO ភេទប្រុស ជនជាតិចិន អាយុ៣៩ឆ្នាំ
៤៖ ឈ្មោះ RAN YEU ZHONG ភេទប្រុស ជនជាតិវៀតណាម អាយុ២៧ឆ្នាំ
៥.ឈ្មោះ ឱម ហាក់សេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ។

វត្ថុតាង ចាប់យក៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៥០.៨៤ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១៩៣៩.០៧ក្រាម
សរុបរួមសារធាតុញៀនទម្ងន់ ១៩៨៩,៩១ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕