(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំការប្រឡងជ្រើសរើសឱ្យចូលរៀន វិជ្ជាជីវៈមេធាវីជំនាន់ទី២០។ ការប្រឡងនេះ បានរៀបចំធ្វើឡើង នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សេចក្ដីជូនដំណឹង របស់គណៈមេធាវីកម្ពុជា បានឲ្យដឹងថា បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង ជ្រើសរើសឱ្យចូលរៀន វិជ្ជាជីវៈមេធាវីជំនាន់ទី២០
នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដូចខាងក្រោម៖

១៖ ការប្រឡងលើវិញ្ញាសាសរសេរ ធ្វើនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖

* ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ប្រឡងវិញ្ញាសាសរសេរ
* ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ធ្វើកំណែវិញ្ញាសាសរសេរ
* យ៉ាងយូរត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ប្រកាសលទ្ធផលវិញ្ញាសាសរសេរ។

២៖ ការប្រឡងលើវិញ្ញាសាផ្ទាល់មាត់ ធ្វើនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៖
* ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ប្រឡងវិញ្ញាសាផ្ទាល់មាត់។

៣៖ យ៉ាងយូរត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសលទ្ធផលស្ថាពរ៕