(កេប៊ិច)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម «សន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ “5e Conference des Ministres de la Culture de la Francophonie”» ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
សន្និសីទលើកទី៥នេះ ជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្តន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានអញ្ជើញជាវាគ្មិនលើប្រធានបទ «ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង៖ យុទ្ធសាស្រ្ត និងមធ្យោបាយដើម្បីឱ្យមជ្ឍដ្ឋានបច្ចេកវិទ្យានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងប្រកបដោយភាពស្វាហាប់ និងបរិយាប័ន្ន (Affirmer notre souveraineté Culturelle : stratégies et outils pour un environnement numérique francophone dynamique et inclusif.)»។
ឆ្លៀតក្នុងឱកាសចូលរួមក្នុងសន្និសីទនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី ម៉ាទីន ប៊ីរ៉ុង (Martine Biron) រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងហ្វ្រង់កូហ្វូនីកេប៊ិច ផងដែរ៕