(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការលើកទី២ ទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី ២៨ដល់៣១ ខែឧសភាខាងមុខនេះ តបតាមការអញ្ជើញរបស់លោក Shigeru Ishiba នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះនឹងរួមបញ្ចូលការចូលរួមនៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតនៃអាស៊ី» ដែលរៀបចំដោយ Nikkei Inc. នៅទីក្រុងតូក្យូ ផងដែរ។
ដូច្នេះតើដំណើរទស្សនកិច្ចនេះ អាចធ្វើឱ្យកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះ?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស២រូប ចូលរួមឆ្លើយតបប្រធានបទនេះគឺ៖
- លោកបណ្ឌិត ស៊ឺន សំ៖ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹទ្ធការនយោបាយជាតិ និងអន្តរជាតិ
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕