(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ តាមបណ្តាញសង្គមផ្លូវការរបស់ United Nations in Cambodia បានសរសេរថា លោក Antonio Guterres ប្រមុខដឹកនាំ UN បានថ្លែងកោតសរសើរប្រទេសកម្ពុជា ថាជា «ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព»។
ការកោតសរសើររបស់ប្រមុខរ UN ខាងលើនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។
លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជា ដែលធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០នាក់ចូលរួម។
លោក Antonio Guterres ក្នុងនាមជាប្រមុខអង្គការសហប្រជាជាតិ បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕