(ស្ទឹងត្រែង)៖ វេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ពីសេវាថែរទាំសុខភាពជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តស្ទឹងត្រែង បានលើកឡើងពីផលប៉ះពាល់ លើការចោលសំណង់វេជ្ជសាស្រ្ដមិនបានត្រឹមត្រូវ ព្រោះថា សំណល់វេជ្ជសាស្រ្ដជាប្រភពនៃការចម្លងមេរោគ និងការរាតត្បាតនៃជម្ងឺផ្សេង ប្រសិនបើគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន ច្នេះសូមអ្នកផ្តល់សេវាសាធារណៈ និងឯកជនត្រូវគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឲ្យបានល្អ។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានថ្លែងថា «សំណល់វិជ្ជសាស្ត្រគឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិពោលគឺវាបង្ករឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជំងឺផ្សេងៗ ប្រសិនបើយើងគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន។ដូច្នេះហើយការទុកដាក់សំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវគឺ ជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តត្បូងឃ្មុំ ក៏បានចែករំលែកពីបទពិសោធន៍ ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ក្នុងខេត្តត្បូងឃ្មុំ ប្រកបប្រសិទ្ធភាព និងភាពជោគជ័យជូនដល់អ្នកចូលរួម អាចយកទៅអនុវត្តន៍ផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា «ឥទ្ធិពលនៃការប៉ះពាល់ ដល់សុខភាព និងបរិស្ថានបណ្ដាលមកពីកង្វះការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានរៀបចំប្រកាសមួយ ក្នុងការពង្រឹងនិយ័តកម្មនៃ ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពផងដែរ»។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ដោយក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល បានចូលរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕