(តាកែវ)៖ ដើម្បីបង្កើនសុភ័ណភាព និងផ្ដល់ការកំសាន្តសប្បាយដល់កុមារ, អាជ្ញាខេត្តតាកែវនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំដំឡើងសម្ភារក្មេងលេង «Playground» នៅសួនច្បារមាត់បឹងតាកែវ ដោយមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

សូមបញ្ជាក់ថា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវបានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អតាមផ្លូវក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់បងប្អូន និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ហើយនៅពេលនេះអាជ្ញាធខេត្តបានបំពាក់ ឧបករណ៍សម្រាប់ ក្មេងលេងនៅមាត់បឹងតាកែវ ដែលវានឹងធ្វើឲ្យសួនច្បារមាត់បឹងតាកែវកាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។

កន្លងមកនៅររៀង​រាល់ព្រឹក និងនៅម៉ោង៥រសៀល គេតែងតែឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន​បាន​មកជួបជុំ​គ្នា​នៅ​សួន​ច្បារមាត់បឹងតាកែវនេះ ដើម្បីធ្វើលំហាត់ប្រាណ យ៉ាងច្រើនកុះផងដែរ៕