(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពុងលែង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមស្រុក រួមដំណើដោយសមាជិកសមាជិកា គណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកកំពុងលែង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួ សារដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន៥គ្រួសារ នៅភូមិកំពង់បាចិន ឃុំពោធិ៍ ក្នុងស្រុកកំពង់លែង។

ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរងគ្រោះខាងលើនេះ លោកអភិបាលស្រុក និងក្រុមការងារ បានយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់គ្រួ សាររងគ្រោះ ដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់ ដែលកំពុងជួបការលំបាក ក្នុងនោះក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យូរ ឃីត១កញ្ចប់ ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យូរ និងថវិកា៥០,០០០រៀល។

បន្ទាប់ពីសុខទុក្ខ និងផ្ដល់អំណោយជូនដល់បងប្អូនរងគ្រោះ ដោយសារគ្រោះធម្មជាតិទាំង៥គ្រួសារ នៅក្នុងឃុំពោធិ៍រួចហើយ។ លោកអភិបាលស្រុក ក៏បានដឹកនាំក្រុមការងារបន្តដំណើរ ចុះទៅជួបជាមួយប្រជាពលរដ្ឋក្នុងភូមិសំរោងសែន និងភូមិប៉ប្រក ក្នុងឃុំសំរោងសែន ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្រចំនួន៤គ្រួសារទៀត ដែលកំពុ ងជួបការលំបាកក្នុងជីវភាពរស់នៅ ក្នុងនោះដែរលោកអភិបាលស្រុក ក៏បានផ្ដល់ជាអំណោយ និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៤ គ្រួសារខាងលើនេះ មានដូចជា៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យូរ ទឹកស៊ីអ៉ីវ១យូរ ឃីត១កញ្ចប់ ឆ្នាំងបាយ ឆ្នាំង សម្លរ វែកបាយ វែកសម្លរ ស្លាបព្រា ចានបាយ ចានសម្លរ ធុងទឹក បំពង់ទឹកក្តៅ ជ្រុញ កន្ទេល ចានស្រាក់ រួមជាមួយសម្ភារៈផ្ទះបាយមួយចំនួនទៀត និងថវិកា៥០,០០០រៀល ក្នុងមួយគ្រួសារផងដែរ។

ក្នុងនោះ លោក យ៉ែម លក្ខិណា ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហ មកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រកបដោយមនោសញ្ចេតនានឹក រលឹកនិងចូលរួមសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិខាងលើនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសក្នុងរដូវវស្សានេះ សូមបងប្អូនប្រុងប្រយ័ត្នខ្យល់កន្ត្រាក់ដែលបណ្ដាលឱ្យគ្រោះថ្នាក់ផ្សេងៗក្នុងពេលធ្វើដំ ណើរតាមទូក កាណូត ក្នុងការប្រកបមុខរបរនេសាទចិញ្ចឹ មជីវិត និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ពិសេសត្រូវប្រុង ប្រយ័ត្នឲ្យបានខ្ពស់ ចំពោះជំងឺកូវីត-១៩ដែលបច្ចុប្បន្នកំពុ ងកម្រើកឡើងវិញ ហេតុនេះសូមបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពដែលនៅក្នុងមូលដ្ឋានរបស់បងប្អូន តាមការណែនាំរបស់ក្រសួងសុខាភិបាល៕