(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យ វាយតម្លៃវគ្គបំប៉ន សណ្តាប់ធ្នាប់ជួរទ័ព កងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រធានមន្ទីរ នាយការិយាល័យ និងគ្រូបង្គោល ដែលជាសមាសភាពក្នុងក្រុមការងារត្រួតពិនិត្យ វាយតម្លៃវគ្គបំប៉ន សណ្តាប់ធ្នាប់ជួរទ័ពកងរាជអាវុធហត្ថខេត្ត ចូលរួមប្រជុំការងារត្រួតពិនិត្យ និងវាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ពលើកទី២ ជាមួយក្រុមការងារទី១ ចុះត្រួតពិនិត្យ និងវាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះមានការចូលរួមពសំណាក់លោកឧត្តមសេនីយត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕