(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដោះស្រាយ បញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានពិសេសរៀបចំ ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកស្រីបន្តថា កិច្ចខិតខំប្រឹងប្រែងមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើន ដែលសម្រេចបាន ជាពិសេសដើម្បីត្រៀមខ្លួន ឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
លោកស្រី បានផ្ដល់ការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។
លោកស្រី ឃួន ឃុនឌី បានណែនាំដល់ក្រុមការងារ ត្រូវផ្តោតការយកចិការបន្តអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស, ការរៀបចំ និងពង្រឹងអង្គការចាត់តាំងយុវជនគណបក្ស ឱ្យក្លាយជាកម្លាំងស្រួច និងឈានមុខ, ការពង្រឹងរបៀបរបបការងារ ជាពិសេសរបបប្រជុំ និងរបបរាយការណ៍, ការកៀរគរ និងការពង្រឹងការងារគ្រប់គ្រងនិងចាត់ចែងធនធានហិរញ្ញវត្ថុ, ការពន្លឿនការសាងសង់ និងជួសជុលទីស្នាក់ការគណបក្សនៅមូលដ្ឋាន និងការងារឃោសនាអប់រំ ព្រមទាំងការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបានល្អប្រសើរ៕