(ភ្នំពេញ)៖ យុវជន ទីវ តារារិទ្ធិ ដែលស្គាល់ថា ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ក្នុងយុទ្ធនាការនេះ យុវជន តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប។
នៅក្នុងរយៈពេល ១១ខែ ស្មើនឹង២៩៥ថ្ងៃ យុវជន ទីវ តារារិទ្ធិ ដែលទើបត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គឺបានជិះកង់លើចម្ងាយផ្លូវប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ជាមួយនឹងការប្រមូលថវិកាប្រមាណ១១ម៉ឺនដុល្លារអាេមរិក ខណៈបេសកកម្មមនុស្សធម៌នេះមិនទាន់បញ្ចប់នៅឡើយទេ។
ជាមួយនឹងដំណើរបំបេញបេសកកម្មមនុស្សធម៌សសម្រាប់ការងារជួយគ្រោះកុមារកម្ពុជា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រួងព័ត៌មាន នៅក្នុងឱកាសសម្របសម្រួលធ្វើសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU) នៅរសៀលថ្ងៃទី១៦ ខែឧសភានេះ បានស្ងើចសរសើរថា លោក ទីវ តារារិទ្ធិ ក្នុងបំណើរវែងអន្លាយដោយឆ្លងកាត់១២ប្រទេស តារារិទ្ធិ បាននាំមកកនូវមោទនភាពក្នុងនាមជាជាតិខ្មែរម្នាក់ ក៏បាននាំយកទង់ជាតិកម្ពុជា ហើយនៅក្នុងតម្រាយផ្លូវដ៏សែនឆ្ងាយនេះ ទីវ តារារិទ្ធិ ក៏បានចែករំលែកនូវព័ត៌មាន ផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អរិយធម៌ សិល្បៈ ប្រាង្គប្រាសាទខ្មែរ ព្រមទាំងសក្តានុពលទេសចរណ៍របស់កម្ពុជា ជូនដល់បណ្តាជាតិសាសន៍ដទៃដែលគាត់បានជិះឆ្លងកាត់ឱ្យបានស្គាល់ជាដើម។
ជាមួយគ្នានេះដែរ យុវជន ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ លោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។ ដូច្នេះ តាមរយៈដំណើរនេះ តារារិទ្ធិ នឹងធ្វើដំណើរលើរតម្រាយផ្លូវជាង៥ម៉ឺនគីឡូម៉ែត្រ ដោយនឹងត្រូវឆ្លងកាត់៥៧ប្រទេស។
យុវជន ទីវ តារារិទ្ធិ បានឱ្យដឹងថា នៅក្នុងដំណើរផ្លូវេរបស់ខ្ញុំ មនុស្សដែលខ្ញុំបានជួប គឺគេបានស្គាល់កម្ពុជា តែ៤០ភាគរយនោះទេ ហើយពាក់កណ្តាលនៃជនបរទេសដែលបានស្គាល់កម្ពុជា ដោយសារតែខ្មែរក្រហម ហើយពាក់កណ្តាលទៀតស្គាល់កម្ពុជាយើងដោយប្រាសាទអង្គរវត្ត និងទីក្រុងភ្នំពេញ […] ពេលជួបគាត់ខ្ញុំបានរៀបរាប់ពីប្រពៃណី អរិយធម៌របស់ខ្មែរ ដោយពន្យល់ថាកម្ពុជា មានវប្បធម៌ជាង ២០០០ឆ្នាំមកហើយ ដូច្នេះ តាមរយៈការរៀបរាប់នេះជនបរទេសដែលពីមុនមិនស្គាល់កម្ពុជា គឺបានគាត់បានស្គាល់ជា ជាប្រទេសមួយមានវ័យចំណាស់នៅក្នុងតំបន់ និងពិភពលោក»។
អ្នកជិះកង់ដើម្បីសប្បុរសធម៌ដើម្បីកុមារកម្ពុជា បានគូសបញ្ជាក់ថា គោលដៅរបស់ខ្ញុំ គឺត្រូវស្វែងរកថវិកា ឱ្យបានយ៉ាងតិច ២៥ម៉ឺនដុល្លារ ជួយដល់កុមារជាច្រើន ជាពិសេសកុមារ ដែលមានជំងឺមហារីក។ ក្នុងដំណើរជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌នេះ, លោក ទីវ តារារិទ្ធិ ជួបឧបសគ្គជាច្រើន ដូចជា៖ បញ្ហាអាកាសធាតុត្រជាក់ក្រោមសូន្យអង្សារ ធ្វើដំណើរលើភ្នំដែលមានសម្ពាធខ្ពស់ គ្រោះចរាចរណ៍ និងសុវត្ថិភាពជាដើម។
ជាមួយនឹងដំណើរផ្លូវដ៏សែនវែងឆ្ងាយ និងមានឧបសគ្គជាច្រើនយ៉ាងណាក្តី តែលោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។
អាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
មកដល់ពេលនេះ យុវជនរូបនេះបានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។
យុវជនរូបនេះ បានរំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅលោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រុំដែលប្រទេសភូមា ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា។
សូមចូលរួមបរិច្ចាគជួយដល់កុមារកម្ពុជាជាច្រើនតាមរយៈ #មូលនិធិជិះកង់ដើម្បីកុមារកម្ពុជា៖ ធនាគារអេស៊ីលីដា (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN ជិះកង់ដើម្បីកុមារកម្ពុជា); បរិច្ចាគតាម Link QR ធនាគា៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay ឬបរិច្ចាគតាម LINK របស់មន្ទីរពេទ្យ៖ https://shorturl.at/tc72l