(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក រ័ត្ន សេរី ប្រធានមូលនិធិបងប្អូនយើង បានដឹកនាំ ក្រុមការងារមូលនិធិ នាំយកថវិកាមួយចំនួនតាមការស្នើសុំ ដើម្បីជួយជួសជុលអគារសិក្សា និងរៀបការ៉ូឡាជូន អនុវិទ្យាល័យ ព្រះសីហនុរាជ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះ លោក រ័ត្ន សេរី បានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបានចុះត្រួតពិនិត្យអគារសិក្សាដែលកំពុងជួសជុល ដែលជាអតីតថ្នាក់រៀនដែលលោក និងសមាជិកមួយចំនួនធ្លាប់បានរៀនសូត្រ កាលពីទស្សវត្ស៩០។
លោក និងសមាជិកមូលនិធិបងប្អូនយើង ក៏បានឧបត្ថម្ភថវិកា លើកទឹកចិត្តជូនដល់លោក គ្រូអ្នកគ្រូ ចំនួន ៣៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា១០ម៉ឺនរៀល និងឧបត្ថម្ភដល់យុវជន ស.ស.យ.ក ចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។
លោកនាយក អនុវិទ្យាល័យ ព្រះសីហនុរាជជាពិសី និងលោកគ្រូអ្នកគ្រូ បានសមកតែក្តីសប្បាយចិត្តនិងរីករាយដំផុត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកលោក លោកស្រី និងក្រុមការងារមូលនិធិបងប្អូនយើង ដែលមានលោក រ័ត្ន សេរី ជាប្រធានមូលនិធិ ដែលតែងតែយកចិត្តទុកដាក់ជួយដល់សាលារៀននានា និងជនទីទាល់ក្រ នៅក្នុងឃុំព្រែកតាមាក់ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ វិបុលសុខចូលចម្រើន ដល់ឯកឧត្តម និងសមាជិកមូលនិធិបងប្អូនយើងទាំងអស់ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ៕