(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏ពិសេសនៃថ្ងៃកំណើតរបស់បណ្ដាញព័ត៌មាន Fresh News ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក តែងតែជប់លៀងជូនបុគ្គលិក ឬនាំបុគ្គលិកធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ប៉ុន្តែនៅក្នុងឱកាសខួប១១ឆ្នាំនេះ លោកអគ្គនាយក បានរៀបចំកម្មវិធីជប់លៀង ជូនបុគ្គលិកនៅទីស្នាក់ការកណ្តាល ព្រមទាំងចែកថវិកាម្នាក់២០០ដុល្លារ និងចាប់រង្វាន់ធំទឹកប្រាក់៣០០០ដុល្លារ។

ខួប១១ឆ្នាំនេះលោក លឹម ជាវុត្ថា បានផ្តល់កាដូពិសេសជូនបុគ្គលិក តាមរយៈការចាប់រង្វាន់ ក្នុងនោះរួមមាន រង្វាន់ធំលេខ១ ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ, ម៉ូតូម៉ាក Let's, កុំព្យូទ័រ Apple, ទូរស័ព្ទ iPhone 16 Max pro 256, កាមេរ៉ា Sony A7M3។