(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា វៀតណាម និងឡាវ និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជំនួបនេះធ្វើឡើងដើម្បីពិភាក្សា អំពីការរៀបចំគម្រោងការកែលម្អការតភ្ជាប់ក្នុងតំបន់របស់ប្រទេសកម្ពុជា និងផលប័ត្រដឹកជញ្ជូនរបស់ធនាគារពិភពលោក នៅកម្ពុជាក្នុងបរិបទនៃក្របខ័ណ្ឌភាពជាដៃគូរបស់ប្រទេស សារពើពន្ធ ឆ្នាំ២០២៥-២០២៩៕