(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាត​ឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​នៃក្រុមហ៊ុន The Report Company (Newsweek) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕