(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញលិខិតថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងគោរពអរគុណ ចំពោះសម្តេចព្រះសង្ឃរាជទាំងពីរគណៈ, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំ សមាជិកនៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងជនរួមជាតិ ដែលបានចូលអបអរសាទរ ក្នុងឱកាសសម្តេចទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត របស់ទីម័រឡេស្តេ។

សូមជម្រាបថា លោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីសំណាក់ភាគីទីម័រឡេស្តេ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖