(ភ្នំពេញ)៖ លោក ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់ផ្នែក និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោកបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់ផ្នែក​ និងផ្សព្វផ្សាយអំពី៖
១៖ តួនាទី​ ភារកិច្ច​ រចនាសម្ព័ន្ធ​ និងរបៀបរបបធ្វើការរបស់យុវជនគណបក្សប្រជាជនកម្ពុជា
២៖ តួនាទី​ ភារកិច្ច​ រចនាសម្ព័ន្ធ​ និងរបៀបរបបធ្វើការរបស់ផ្នែកគ្រឹះស្ថានសិក្សា​ នៃយុវជនគណបក្សប្រជាជនកម្ពុជា
៣៖ តួនាទី​ ភារកិច្ច​ និងរចនាសម្ព័ន្ធរបស់ក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.)
៤៖ ការធ្វើបច្ចុប្បន្នភាពក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល
៥៖ លទ្ធផលសន្និបាតបូកសរុបលទ្ធផលការ​ងារឆ្នាំ២០២៤ និងទិសដៅការ​ងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា

ស្ថិតក្នុងឱកាសនោះដែរ​ លោក ហេង​ ណន​ បានប្រគល់បណ្ណថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ​ សមាជិក​ និងក្រុមជំនួយការផ្នែកគ្រឹះស្ថាន​សិក្សា​ ដែលបានចូលរួមគាំទ្រដល់សកម្មភាពផ្នែកនាពេលកន្លងមក។

សូមជម្រាបថាកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបប្រមាណ​ ៥០០នាក់ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)៕