(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមពីលោកប្រធានយុវជន ស.ស.យ.ក និងសមាជិក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំគោកធ្លក នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខលោក ហោ ហយ អាយុ៦៣ឆ្នាំ មេភូមិព្រែកដា ដែលកំពុងសម្រាកព្យាបាលជំងឺ ស្ថិតនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុកផងដែរ។
មន្ត្រីមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់មន្ត្រីក្រោមឱវាទ និងប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាដែលជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងនោះដែរបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥៥ម៉ឺនរៀលផ្ដល់ជូនផងដែរ៕