(ព្រៃវែង)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតបាលទាត់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្រុមព្រះខ័នរាជស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) Vs ក្រុម FC Arkadag (ប្រទេសតួកមេនីស្ថាន) តាមរយៈផ្ទាំង LED នៅវេលាម៉ោង៧៖០០នាទីយប់ ស្ថិតនៅមុខផ្សារក្រុងព្រៃវែង ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង ក៏អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន៕