(កំពង់ឆ្នាំង)៖ ក្រុមការងារថ្នាក់ខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ តាមបញ្ជារបស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២ ៥នេះ បានចុះណែនាំប្រជាពលរដ្ឋជាម្ចាស់បែរចិញ្ចឹមត្រីចំនួន២៧ខ្នង ដែលមានដំបូលផ្ទះបណ្ដែតទឹកនៅលើទឹកទន្លេ ដែលមានផលប៉ះពាល់ដល់បរិស្ថានទឹក ឱ្យរុះរើបែរនឹងដំបូលចេញក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក ផល ភាព អភិបាលរងស្រុកបរិបូរណ៍ និងលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំក្រុមការងារចម្រុះចុះអនុវត្តការងារនៅព្រឹកថ្ងៃទី៨ ខែឧសភា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារចម្រុះរួមមាន៖ កម្លាំងសមត្ថ កិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុ កបរិបូរណ៌ កងរាជអាវុធហត្ថស្រុក កងកម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុក អាជ្ញាធរស្រុកបរិបូរណ៍ និងអាជ្ញាធរឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៨ ខែឧសភា បានចុះផ្សព្វផ្សាយផែនការរុះរើបែរចិញ្ចឹមត្រីនិងដំបូលផ្ទះបណ្ដែតលើទឹកចេ ញពីទន្លេ ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹក។
ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានជូនដំណឹងឲ្យពួកគាត់រុះរើបែរ និងដំបូលចេញដោយខ្លួនឯង គឺដាក់ឱសា នវាទរុះរើឲ្យអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែឧស ភាឆ្នាំ២០២៥ តាមផែនការរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត។ ប៉ុន្តែបើម្ចាស់មិនរុះរើអស់ទេ នៅថ្ងៃទី១០ ខែឧសភា ក្រុមការងារចម្រុះ និងអនុវត្តវិធានការរដ្ឋបាល ដោយប្រើប្រាស់កម្លាំងចម្រុះចុះរុះរើបែរបណ្ដែតលើទឹក និងដំបូលចោល ដោយមិនទទួលខុសត្រូវចំពោះការ ខូចខាតបែកបាក់នោះឡើយ។
លោក ផល ភាព បានបញ្ជាក់ទៀតថា តាមការពិតជាក់ស្ដែងវិធានការខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តផែនការបន្លាស់ទីផ្ទះបណ្ដែតលើទឹកនេះតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយមិនអនុញ្ញាតឱ្យមានផ្ទះបណ្ដែតលើទឹកឬបែរចិញ្ចឹមត្រី ដោយមានប្រក់ដំបូលលើទឹកទន្លេនោះឡើយ។
តែបច្ចុប្បន្នករណីដែលមានបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតលើទឹកទន្លេដូចខាងលើនេះមានចំនួន១១បែរ នៅក្នុងប្រឡាយទឹកក្នុងភូមិឆ្នុកទ្រូ និងមានបែរចិញ្ចឹមត្រីមានប្រក់ដំបូលចំនួន១៦ខ្នងទៀត នៅចំណុចកោះក្រមំក្នុង ភូមិកំពង់ព្រះ (ក្នុងនោះមាន១៦បែរ និងខ្នងជារបស់ជនជាតិវៀតណាម) គឺបានលួចធ្វើក្នុងពេលថ្មីៗកន្លងមក។
ដូចនេះក្រុមការងារចម្រុះសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ម្ចាស់បែរដែលមានដំបូលត្រូវសហការរុះរើដំបូល និងគ្រោងឈើធ្វើដំបូលចេញឲ្យអស់ពីផ្ទៃទឹកទន្លេដោយខ្លួនឯង តាមផែនការខាងលើនេះ ចៀសវាងកម្លាំងក្រុមកា រងារចម្រុះចុះរុះរើ និងមានការខូចខាតបាក់បែកទ្រព្យស ម្បត្តិរបស់បងប្អូនដោយមិនទទួលខុសត្រូវឡើយ៕