(ភ្នំពេញ)៖ វីដេអូរឿងអប់រំ «មិនពាក់ មិនឱ្យធ្វើ» នេះ ផលិតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីការប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពផ្ទាល់ខ្លួន (PPE) និងជាសារ មួយសម្រាប់ដាស់តឿនបញ្ញាក់ស្មារតី ក្នុងគោលដៅដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុនៅតាមការដ្ឋានសំណង់ ដែលនឹងអាចធ្វើឱ្យបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់កម្មករ និងអ្នកវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញលើការងារផ្សព្វផ្សាយ តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ការបង្កើតសិក្ខាសាលាផ្សព្វផ្សាយ ការចុះត្រួតពិនិត្យផ្ទាល់នៅតាមការដ្ឋាន រួមទាំងការផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ៕