(ភ្នំពេញ)៖ មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធី ឈ្វេងយល់ពីវិសាខបូជា ដើម្បីបញ្រ្ជាបចំណេះដឹងដល់សាធារណជន ពីវិសាខបូជា ។
ការយកធម្មន័យ ពីថ្ងៃវិសាខបូជា បដិបត្តក្នុងជីវិត នឹងធ្វើបទបង្ហាញដោយព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ អ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ច និងសេដ្ឋកិច្ចព្រះពុទ្ធសាសនា លោកធម្មបណ្ឌិត ហេង មណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និងជំនួយកិច្ចពិភាក្សាដោយ មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា។
កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក នៅរមណីដ្ឋាធម្មជាតិភូមិរំដួល៕