(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥។

គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖

- បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ប៉ូ មុនីណាតាលី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
- បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ភោគ បុញ្ញតា មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល
- បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី ស្រឿន ស្រីគីម មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕