(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។
ក្រោយពីសមត្ថកិច្ចបានធ្វេីការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន៦នាក់ និងមធ្យោបាយម៉ូតូចំនួន៣គ្រឿង និងបានធ្វេីការសាកសួររួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញ ឪពុកម្តាយ និងអាណាព្យាបាលឲ្យមកធានា និងធ្វេីការអប់រំណែនាំ ដោយសាម៉ីខ្លួនត្រូវធ្វេីកិច្ចសន្យា ដេីម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយពុំមានការបង់ផាកពិន័យជាប្រាក់កាក់អ្វីឡេីយ។
ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច បានធ្វេីការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ រហូតដល់មានគោលការណ៍ដឹកនាំជាថ្មី ទេីបប្រគល់ទៅឲ្យសាម៉ីខ្លួនវិញ៕