(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ៗថា អ្នកសារព័ត៌មានត្រូវស្មោះត្រង់នឹងអាជីព និងវិជ្ជាជីវៈរបស់ខ្លួន ទើបអាចបំពេញតួរនាទីដ៏មានសារសំខាន់នេះបាន។ បើសិនជាអ្នកសារព័ត៌មានគ្រាន់តែយកអាជីពនេះមកបាំងមុខ តែធ្វើខុសក្រមសីលធម៌ និងជាន់ឈ្លីក្រមសីលធម៌ នោះនឹងធ្វើឱ្យសង្គមមានគ្រោះថ្នាក់។ ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយគ្រោះថ្នាក់ខ្លាំងណាស់ គ្រោះថ្នាក់មិនត្រឹមតែប្រទេសយើងនោះទេ ប៉ុន្តែពិភពលោកទាំងមូលសុទ្ធតែខ្លាច ព្រួយបារម្ភ និងការពារ ទប់ស្កាត់មិនឱ្យមានព័ត៌មានក្លែងក្លាយ ព្រោះគ្រោះថ្នាក់ជាងគ្រាប់បែកទៅទៀត សម្រាប់ព័ត៌មានក្លែងក្លាយ។

ជាបន្តដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនកិច្ចពិភាក្សាបន្តដូចតទៅ៖