(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង និងបញ្ចូលសមាជិកបក្សថ្មីចំនួន៤៧នាក់ ក្រោមអធិបតីភាព លោក សុខ ប៊ន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកថ្ពង និង លោក ម៉េង ស្រ៊ុន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានភូមិទាំង១៧ រួមជាមួយនិង សមាជិក សមាជិកចំនួន៣៨០នាក់ចូលរួមផងដែរ។
ស្ថិតក្នុងអង្គពិធីនោះដែរ ប្រធានក្រុមការងារចុះជួយស្រុកថ្ពង បានលើកឡើងថា ក្រុមការងារចុះជួយឃុំអមលាំងពិតជាក្រុមការងារដែលធ្លាប់ចុះជួយឃុំ-សង្កាត់មានបទពិសោធន៍ការងារ និងទទួលស្គាល់ពីថ្នាក់លើ ហើយថ្ងៃនេះ ត្រូវបានផ្លាស់ប្តូរចុះបំពេញបេសកម្មរបស់គណបក្សប្រជាជនក្នុងមូលដ្ឋានឃុំអមលាំង ជាងនេះក្រុមការងារ និងពង្រឹងនៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទទួលយកមតិពីសមាជិក សមាជិកាការបស់គណបក្ស ដើម្បីដោះស្រាយរាល់សំណូមពរផង ព្រមទាំងបានបន្តទៀតថា ការប្រកាសប្រធានក្រុមការងារចុះជួយឃុំអមលាំង នាថ្ងៃដែលគណបក្សប្រជាជនបានទទួលសមាជិកថ្មី ចំនួន៤៧នាក់ ក្នុងនោះស្រីចំនួន៣២នាក់ សុទ្ធសឹងតែ ជាយុវជនជំនាន់ថ្មី ដែលត្រូវបន្តវេនរបស់គណបក្ស ហើយក៏ជាការចូលរួមយកបទពិសោធន៍ជាច្រើន ពីលោកប្រធានក្រុមការងារ ។ ក្នុងនាម ជាសមាជិក ដែលទៅថ្ងៃអនាគតនិងក្លាយទៅជាមនុស្ស ក្នុងបេសកម្មឃោសនានយោបាយរបស់គណបក្សប្រជាជនដ៏សំខាន់ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉េង ស្រ៊ុន ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ក៏បានប្តេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធានក្រុមការងារលោកនឹងពង្រឹងគោលនយោបាយរបស់គណបក្សឲ្យបានជ្រួតជ្រាប ក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់សមាជិក ទទួលយកសំណើផ្សេងៗ ដែលសមាជិកកំពុងជួបការលំបាកឲ្យមានភាពប្រសើរឡើងថែមទៀតផងដែរ៕