(ភ្នំពេញ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងជាជំនួយការប្រធានសភាពាណិជ្ជកម្មកម្ពុជា ចំពោះមរណភាពរបស់មហាឧបាសិកា ឈិត សន ត្រូវជាម្ដាយបង្កើតរបស់លោកជំទាវឧកញ៉ា ដែលបានទទួលមរណភាព នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣៦នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់មហាឧបាសិកា ឈិត សន គឺជាការបាត់បង់ម្ដាយ និងជីដូន ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះកូនចៅ ចៅទួត និងក្រុមគ្រួសារ។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឈិត សន បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕