(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះតទៅ។

ការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងសេវាយុត្តិធម៌។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានសម្រេចឲ្យរៀបចំ និងដាក់ដំណើរការអង្គភាពអាជ្ញាតាមសាលាដំបូងរាជធានីខេត្ត។