(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤៨ករណី ឃាត់ខ្លួនជនសង្ស័យ១៦១នាក់។
* ករណីជួញដូរ៧ករណី ឃាត់ខ្លួន១០នាក់
* ករណីដឹកជញ្ជូនរក្សាទុក១០ករណី ឃាត់ខ្លួន២០នាក់
* ករណីប្រេីប្រាស់៣០ករណី ឃាត់ខ្លួន១១៧នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន១៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣២០១ករណី ឃាត់ខ្លួន៨៤១៥នាក់ (ស្រី៦៩៨នាក់)៕